khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨:១០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយក្រុមប្រឹក្សាខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បី

    ទទួលព័ត៌មានពីការខិតខំរបស់ចៅសង្កាត់ទាំង១០ លើការបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងខែធ្នូ និងពិភាក្សាកំណត់បែងចែកភារកិច្ចការងារបន្តរួមមាន : 

    ១-សហការជាមួយស្ថាប័នជំនាញដើម្បីការពារ សន្តិសុខសណ្តាប់ធ្នាប់មណ្ឌលប្រឡងមធ្យមសិក្សាប័ត្រ ទុតិយាភូមិឲ្យបានល្អនិងទាន់ពេល

    ២-បន្តចុះឧបត្ថម្ភដោះស្រាយគោលនយោបាយជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជម្ងឺកូវីដ-១៩ ព្រមគ្នា និងការវិធានសុខាភិបាល ៣កុំ ៣ការពារ នៅតាមក្រុមគ្រួសារ និងតាមសហគមន៍ឲ្យបានជាប់ជាប្រចាំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ទី៣ បានអញ្ជើញទស្សនកិច្ចសិក្សានៅតំបន់អភិវឌ្ឍន៍ឧកញ៉ា ម៉ុង កែវផុស ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
    thumbnail
     
    សមាជិកព្រឹទ្ធសភាភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីកាត់ឫសសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តអង្គតាគ្រាម
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ បានអញ្ជើញទស្សនៈកិច្ច ព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា